មនុស្សដឹងមិននិយាយ តែគេគិតពីអ្វីដែលគេនឹងនិយាយ!

មនុស្សដឹងមិននិយាយ តែគេគិតពីអ្វីដែលគេនឹងនិយាយ!

នៅពេលដែលមនុស្សម្នាក់ដែលកំពុងនិយាយអ្វីមួយ ភាគច្រើនគឺជាអ្វីដែលពួកគេបានដឹង និងធ្លាប់ឆ្លងកាត់ ។ ចំណែកឯមួយចំនួនទៀតគឺប្រឌិតរឿងឡើងមកដើម្បីនិយាយ ចង់បង្ហាញដល់អ្នកស្ដាប់ថាពួកគេមានចំណេះដឹង មានបទពិសោធន៍ដែលធ្លាប់បានឆ្លងកាត់ច្រើន ។ មនុស្សប្រភេទនេះចូលចិត្តធ្វើអ្វីមួយដើម្បីអោយអ្នកដទៃចាប់អារម្មណ៍មកលើខ្លួន ទោះត្រូវនិយាយកុហក មុសារយ៉ាងណាក៏មិនថ្វី អោយតែខ្លួនមើលមកអស្ចារ្យ ។

ចំណែកឯមនុស្សប្រភេទដែលខ្ញុំបានដាក់នៅលើចំណងជើងនៃអត្ថបទវិញ គឺជាប្រភេទមនុស្សកម្រណាស់ ភាគតិចបំផុតដែលមានមនុស្សប្រភេទនេះ ហើយប្រសិនបើអ្នកទាំងអស់បានជួបនឹងបុគ្គលប្រភេទនេះ អ្នកទាំងអស់គ្នាជាមនុស្សសំណាងហើយ ។ ពួកគេមិនចូលចិត្តនិយាយឥតប្រយោជន៍ទេ ពួកគេតែងតែដឹងនូវអ្វីដែលខ្លួនត្រូវនិយាយ និយាយទៅអ្នកណ? ក្នុងស្ថានភាពបែបនេះត្រូវនិយាយយ៉ាងម៉េច ? ពេលខ្លះពួកគេចូលចិត្តស្ដាប់អ្នកដទៃនិយាយ ដូចមានមតិមួយលើកឡើងថា៖ " ប្រសិនបើអ្នកនិយាយ គឺអ្នកបានដឹងពីគំនិតនោះហើយតែប្រសិនបើអ្នកស្ដាប់អ្នកប្រហែលជាមិនដឹងថាជាអ្វីនោះទេ ! " ។ មិនមែនសុទ្ធតែការស្ដាប់អ្នកដទៃនិយាយសុទ្ធតែបានគំនិតល្អនោះទេ ពេលខ្លះយើងស្ដាប់ព្រោះតែមិនចង់តបតនឹងរឿងឥតបានការទៅវិញទេ ហើយពេលខ្លះការស្ដាប់អ្នកដទៃក៏ជាសីលធម៌នៃការគោរពអ្នកដទៃផងដែរ ។

ទស្សនៈវិទូជនជាតិក្រិក លោកសូក្រាតក៏បានលើកមតិមួយផងដែរថា៖ " ធម្មជាតិបង្កើតអោយយើងនូវត្រចៀកពីរ ភ្នែកពីរ អណ្ដាតមួយ ដូច្នេះចូរសង្កេតមើល ស្ដាប់ អោយច្រើនជាងនិយាយ ! " ។

Comments

Popular posts from this blog

ពេលខ្លះភាពស្ងៀមស្ងាត់គឺជាចម្លើយដ៏ល្អបំផុត