ពេលខ្លះភាពស្ងៀមស្ងាត់គឺជាចម្លើយដ៏ល្អបំផុត

ពេលខ្លះភាពស្ងៀមស្ងាត់គឺជាចម្លើយដ៏ល្អបំផុត

ថ្មីៗនេះខ្ញុំបានឃើញគំនិតមួយដែលធ្វើអោយខ្ញុំចាប់អារម្មណ៍ជាខ្លាំង ជាពិសេសនៅក្នុងពិភពនៃការទំនាក់ទំនងនាពេលបច្ចុប្បន្ននេះ ដែលមានមនុស្សជាច្រើនសរសេរ កត់ត្រា បង្ហោះ ផ្ញើរមតិយោបល់ ឬតាមរបៀបផ្សេងទៀតចែករំលែកមតិជាច្រើន និង ទស្សនៈប្រចាំថ្ងៃ។ ហើយខ្ញុំក៏បានយល់ថា ប្រសិនបើយើងខំប្រកែក ឬ ឈ្លោះជាមួយបុគ្គលណាម្នាក់ដែលមិនមានគំនិតចាស់ទុំគ្រប់គ្រាន់ដើម្បីយល់ពីគំនិតនៃទស្សនៈផ្សេងគ្នា (concept of different perspectives) នោះវានឹងគ្មានន័យអ្វីទេ ។

ប៉ុន្តែក្នុងកាលៈទេសៈ ឬ ស្ថានភាពមួយចំនួន ការដែលរក្សាភាពស្ងៀមស្ងាត់ និង មិនតបតទៅវិញ គឺជាការឆ្លើយតបមួយដ៏ល្អប្រសើរ ការនិយាយតិច និងស្តាប់ច្រើន មានអត្ថប្រយោជន៍ជាច្រើន ដោយ " បិទមាត់របស់អ្នក " អ្នកប្រហែលជាអាចការពារខ្លួនអ្នកឱ្យរួចផុតពីបញ្ហាផងដែរ ស្ថានភាពជាច្រើនអាចនឹងត្រូវបានបដិសេធ ប្រសិនបើមានតែរឿងមួយចំនួនត្រូវបាននិយាយ។

ដូចមានពាក្យមួយឃ្លាបានលើកឡើងថា " If you don’t say anything, you won’t be called on to repeat it. "

Comments

Popular posts from this blog

មនុស្សដឹងមិននិយាយ តែគេគិតពីអ្វីដែលគេនឹងនិយាយ!