Posts

Showing posts from September, 2021

មនុស្សដឹងមិននិយាយ តែគេគិតពីអ្វីដែលគេនឹងនិយាយ!

Image
មនុស្សដឹងមិននិយាយ តែគេគិតពីអ្វីដែលគេនឹងនិយាយ! នៅពេលដែលមនុស្សម្នាក់ដែលកំពុងនិយាយអ្វីមួយ ភាគច្រើនគឺជាអ្វីដែលពួកគេបានដឹង និងធ្លាប់ឆ្លងកាត់ ។ ចំណែកឯមួយចំនួនទៀតគឺប្រឌិតរឿងឡើងមកដើម្បីនិយាយ ចង់បង្ហាញដល់អ្នកស្ដាប់ថាពួកគេមានចំណេះដឹង មានបទពិសោធន៍ដែលធ្លាប់បានឆ្លងកាត់ច្រើន ។ មនុស្សប្រភេទនេះចូលចិត្តធ្វើអ្វីមួយដើម្បីអោយអ្នកដទៃចាប់អារម្មណ៍មកលើខ្លួន ទោះត្រូវនិយាយកុហក មុសារយ៉ាងណាក៏មិនថ្វី អោយតែខ្លួនមើលមកអស្ចារ្យ ។ ចំណែកឯមនុស្សប្រភេទដែលខ្ញុំបានដាក់នៅលើចំណងជើងនៃអត្ថបទវិញ គឺជាប្រភេទមនុស្សកម្រណាស់ ភាគតិចបំផុតដែលមានមនុស្សប្រភេទនេះ ហើយប្រសិនបើអ្នកទាំងអស់បានជួបនឹងបុគ្គលប្រភេទនេះ អ្នកទាំងអស់គ្នាជាមនុស្សសំណាងហើយ ។ ពួកគេមិនចូលចិត្តនិយាយឥតប្រយោជន៍ទេ ពួកគេតែងតែដឹងនូវអ្វីដែលខ្លួនត្រូវនិយាយ និយាយទៅអ្នកណ? ក្នុងស្ថានភាពបែបនេះត្រូវនិយាយយ៉ាងម៉េច ? ពេលខ្លះពួកគេចូលចិត្តស្ដាប់អ្នកដទៃនិយាយ ដូចមានមតិមួយលើកឡើងថា៖ " ប្រសិនបើអ្នកនិយាយ គឺអ្នកបានដឹងពីគំនិតនោះហើយតែប្រសិនបើអ្នកស្ដាប់អ្នកប្រហែលជាមិនដឹងថាជាអ្វីនោះទេ ! " ។ មិនមែនសុទ្ធតែការស្ដាប់អ្នកដទៃនិយាយសុទ្ធតែបានគំនិតល្អនោះទេ

រឿងខ្លីៈ ដោះបំណុល

Image
រឿងខ្លីៈ ដោះបំណុល កាលពីប៉ុន្មានរយឆ្នាំមុន ក្នុងទីក្រុងតូចមួយនៃប្រទេសអុីតាលី មានពាណិជ្ជករម្នាក់ បានជំពាក់លុយយ៉ាងច្រើនជាមួយនឹងតាចាស់អ្នកចងការប្រាក់ម្នាក់។ តាចាស់អ្នកចងការប្រាក់នោះ មានអាយុច្រើន រូបរាងអាក្រក់ ហើយបានកើតមានចិត្តស្រលាញ់កូនស្រីដ៏ស្រស់ស្អាតរបស់ពាណិជ្ជករកូនបំណុលនោះ។ តាចាស់ម្ចាស់បំណុល ក៏បានសម្រេចចិត្តធ្វើការដោះដូរមួយជាមួយបុរសពាណិជ្ជករនោះ ដើម្បីជម្រះរាល់បំណុលទាំងអស់ ដែលលក្ខខណ្ឌដោះដូរនោះ គឺប្រសិនបើម្ចាស់បំណុលនោះបានរៀបការជាមួយកូនស្រីរបស់ពាណិជ្ជករ នោះបំណុលទាំងអស់នឹងត្រូវលុបចោល។ បើនិយាយទៅសំណើរនៃការដោះដូររបស់តាចាស់ម្ចាស់បំណុលនេះ ពិតជាអាក្រក់ខ្លាំងណាស់។ ការដោះដូរ នឹងត្រូវធ្វើតាមវិធីនេះ គឺតាចាស់ម្ចាស់បំណុលបាននិយាយថា៖ គាត់នឹងដាក់គ្រាប់គ្រួស ២គ្រាប់ ទៅក្នុងថង់មួយ ១គ្រាប់ពណ៌ស និង១គ្រាប់ទៀតពណ៌ខ្មៅ ហើយតម្រូវឲ្យកូនស្រីរបស់ពាណិជ្ជករនោះលូកដៃចូលក្នុងថង់រួចចាប់យកគ្រាប់គ្រួស១ក្នុងចំណោមគ្រាប់គ្រួសទាំង២មកក្រៅ។ លក្ខខណ្ឌទី១៖ ប្រសិនបើកូនស្រីរបស់ពាណិជ្ជករនោះចាប់បានគ្រាប់គ្រួសពណ៌ខ្មៅ នោះបំណុលទាំងអស់នឹងត្រូវលុបចោល ប៉ុន្តែកូនស្រីរបស់ពាណិជ្ជករនោះត្រូវតែរៀបការជាមួយតាចាស់ម្ចាស់បំណុលនោះ។ លក្ខខ័ណ្ឌទី២៖ ប្