តើ James Webb គឺជាអ្វី?

តើ James Webb គឺជាអ្វី?

James Webb គឺជាតេឡេស្កុបអវកាសមួយដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីចាប់យករូបភាព ក៏ដូចជាទិន្នន័យផ្សេងៗក្រោមទម្រង់ជាសម្លេង រលកកម្តៅ និងរូបភាពជាដើម ព្រមទាំងប្រើដើម្បីជំនួសតេឡេស្កុបអវកាស Hubble ផងដែរ ។ តេឡេស្កុបអវកាស James Webb បច្ចុប្បន្ននេះមានតំណែងជាតេឡេស្កុបអវកាសធំជាងគេបង្អស់របស់អង្គការណាសា (NASA) ដោយយោងទៅតាមគេហទំព័រព័ត៌មាន BBC គឺចំណាយពេលរហូតទៅដល់ ៣០ឆ្នាំ និងទឹកប្រាក់សរុបប្រមាណ ១០ពាន់លានដុល្លាសហរដ្ឋអាមេរិក ដើម្បីឱ្យសមិទ្ធផលដ៏អស្ចារ្យមួយនេះលេចចេញជារូបរាង ។ មួយវិញទៀត ការលេចចេញនូវវត្តមាននេះឡើងក៏ដោយសារតែ ហេតុផលជុំវិញកង្វះខាត ក៏ដូចជាកំហុសឆ្គងបច្ចេកទេសផ្សេងៗរបស់តេឡេស្កុបអវកាស Hubble ដែលជម្រុញឱ្យគម្រោងនេះកើតមានឡើង ប្រៀបដូចជាការបំពេញបន្ថែមនូវរាល់ចំណុចខ្វះខាតរបស់ Hubble ហើយរយៈពេល៣០ឆ្នាំនៃការបង្កើត James Webb Telescope មួយនេះ សុទ្ធសឹងតែត្រូវបានបំពាក់នូវបច្ចេកវិទ្យាថ្មីៗ និងកែខៃបច្ចេកទេសផ្សេងៗជានិច្ច ។ ទាក់ទងទៅនឹងឈ្មោះរបស់យានយន្ដុបករណ៍អវកាសមួយនេះ វាត្រូវបានប្រសិទ្ធនាមឡើងដោយយកទៅតាមឈ្មោះរបស់លោក James Edwin Webb ដែលជាអ្នកគ្រប់គ្រងអង្គការណាសាកាលពីឆ្នាំ១៩៦១ ដល់១៩៦៨ ។ ទម្រង់របស់វាមានលក្ខណៈខុសប្លែកពីតេឡេទស្សន៍អវកាសពីមុនៗ ដោយមានអង្កត់ផ្ចិតប្រវែងរហូតទៅដល់ ៦.៥ម៉ែត្រ ដែលជាបង្គុំចេញពីកញ្ចក់រាងឆកោណចំនួន ១៨ ហើយកញ្ចក់នីមួយៗមានកម្រាស់យ៉ាងស្តើងមិនគួរឱ្យជឿ ស្រោបដោយមាស និងបំពាក់នូវកញ្ចក់ការពារព្រះអាទិត្យដែលប្រើនូវសារធាតុ Kapton កម្រាស់ត្រឹមប្រហែល ០.០៥មីលីម៉ែត្រ តែប៉ុណ្ណោះ តែវាអាចផ្តល់សមត្ថភាពដល់ Telescope មួយនេះក្នុងការធ្វើការក្រោមសីតុណ្ហភាពរហូតទៅដល់ ២២៣ អង្សាក្រោមសូន្យ ដើម្បីឱ្យការបំផ្លាតពន្លឺចាប់យករូបភាពកាន់តែច្បាស់និងសុក្រឹត ។ ទាក់ទងទៅនឹងដំណើរការ វាត្រូវបានគេដាក់កំណត់ទីតាំងបង្ហោះនៅត្រង់ចំណុចឡាក្រង់ទី២ (Lagrance 2) ដែលមានចម្ងាយប្រហែល១.៥លានគីឡូម៉ែត្រពីព្រះអាទិត្យ ហើយដំណឹងល្អនោះគឺ Telescope មួយនេះបានទៅដល់ចំណុច Lagrance 2 ហើយកាលពីថ្ងៃទី២៤ មករា ២០២២ថ្មីៗនេះ តែទម្រាំតែតេឡេស្កុបអវកាសមួយនេះអាចចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនបានពេញលេញត្រូវចំណាយពេលប្រមាណ៦ខែក្នុងការពន្លារកញ្ចក់ និងផ្នែកផ្សេងៗ ថែមទាំងត្រូវការពេលក្នុងការចុះត្រជាក់មកដល់សីតុណ្ហភាពមកនៅអោយទាបវិញ ។

ខាងក្រោមនេះគឺជារូបភាពដែលថតបានដោយតេឡេស្កុបអវកាស James Webb ៖

Comments

Popular posts from this blog

ពេលខ្លះភាពស្ងៀមស្ងាត់គឺជាចម្លើយដ៏ល្អបំផុត

មនុស្សដឹងមិននិយាយ តែគេគិតពីអ្វីដែលគេនឹងនិយាយ!