ប្រធានាធិបតីក្រជាងគេក្នុងលោក

ប្រធានាធិបតីក្រជាងគេក្នុងលោក

៙ប្រធានាធិបតីក្រជាងគេក្នុងលោក ជូនទស្សនៈ ៩ ឃ្លាដល់មនុស្ស មើលហើយបង្កប់នូវសារៈប្រយោជន៍ និងតម្លៃអប់រំដល់ការរស់នៅ អ្នកណាៗក៏ដឹងដែរថា ប្រធានាធិបតីប្រទេស (Uruguay) លោក Jose Mujica គឺជាមេដឹកនាំប្រទេសដែលក្រីក្របំផុតលើពិភពលោក ដោយលោកបានកាន់អំណាចចាប់ពីឆ្នាំ ២០១០ ដល់ ២០១៥។ នៅក្នុងពេលដែលលោកកំពុងតែកាន់អំណាច លោកត្រូវបានគេដឹងថាលោកជាប្រធានាធិបតីមួយរូប ដែលមិនលោភលន់ និងមានការលះបង់ខ្ពស់ជូនប្រទេសជាតិ ។ សូម្បីតែពេលកាន់តំណែងលោកបែរជាប្រើជីវិតរស់នៅយ៉ាងសាមញ្ញបំផុតមានត្រឹមផ្ទះតូចមួយ មានឡានកញ្ចាស់មួយគ្រឿង និងមានឆ្កែ ៣ ក្បាលប៉ុណ្ណោះ ។ ក្រោយពីការកាន់តំណែង លោកប្រធានាធិបតីរូបនេះថែមទាំងបានបន្សល់នូវពាក្យពេចន៍មានន័យ ថ្លៃជាងមាសជាច្រើនដូចជា៖

  1. អ្នកក្រពិតប្រាកដ មិនមែនជាអ្នកដែលមានទ្រព្យសម្បត្តិតិចតួចនោះទេ ប៉ុន្តែជាអ្នកដែលចង់មានចង់បានខ្លាំងទេតើ។
  2. គេហៅខ្ញុំថា «ប្រធានាធិបតីក្រជាងគេ» ក្នុងលោក ប៉ុន្តែខ្ញុំមិនដែលមានអារម្មណ៍ថាខ្លួនខ្ញុំក្រនោះឡើយ ។ អ្នកដែលក្រីក្របំផុត មានតែអ្នកដែលធ្វើការ ហើយព្យាយាមធ្វើជីវិតខ្លួនឲ្យរស់នៅក្នុងភាពមានបាន ហើយបន្តចង់បានកាន់តែច្រើនថែមទៀត ។
  3. សម្រាប់ខ្ញុំ អ្នកក្រមានន័យថា ៖ អ្នកដែលចង់បានច្រើន ។ ពីព្រោះថា បុគ្គលទាំងនោះត្រូវការរហូតមិនចេះស្កប់ស្កល់ឡើយ ។
  4. ខ្ញុំជឿថា ជីវិត គឺជាការផ្សងព្រេងដ៏អស្ចារ្យបំផុត ហើយវានឹងមានប្រយោជន៍នៅពេលចាប់ផ្តើមម្តងហើយម្តងទៀតរហូតដល់២០ដង ។
  5. គ្មានគ្រឿងញៀនក្នុងខ្លួន គឺជារឿងល្អបំផុត ហើយខ្ញុំរាប់បញ្ចូលទាំងស្រាបៀរ។ មានតែគ្រឿងញៀនមួយប្រភេទប៉ុណ្ណោះដែលល្អ នោះគឺ «ក្តីស្រលាញ់» ។ ចូរបំភ្លេចរឿងគ្រប់យ៉ាង!
  6. សង្គមដែលពោរពេញដោយការអប់រំ គឺជាជម្រើសដ៏ល្អបំផុត ហើយវានឹងបង្កការលំបាកយ៉ាងខ្លាំងដល់ចេតនាបោកប្រាស់ របស់ជនពុករលួយ និង អ្នកបោកប្រាស់ផ្សេងទៀត ។
  7. បើអ្នកចង់បានលុយ ចូរធ្វើជំនួញទៅ កុំចូលធ្វើនយោបាយ ពីព្រោះនយោបាយ គឺសម្រាប់បម្រើប្រជាជនប៉ុណ្ណោះ ។
  8. ខ្ញុំមានរបៀបរស់នៅមួយ ហើយពេលខ្ញុំធ្វើជាប្រធានាធិបតីក៏មិនផ្លាស់ប្តូររបៀបរស់នៅនោះដែរ ។ ខ្ញុំរកបានច្រើនជាងអ្វីដែលខ្ញុំត្រូវការ ទោះបីជាវាមិនគ្រប់សម្រាប់អ្នកដទៃក៏ដោយ ។ សម្រាប់ខ្ញុំ នេះមិនមែនជាការលះបង់ ឬពលីកម្មអ្វីឡើយ ប៉ុន្តែវា គឺជាកាតព្វកិច្ច ។
  9. ប្រធានាធិបតី គឺជាមន្រ្តីថ្នាក់ខ្ពស់បំផុតដែលត្រូវបានបោះឆ្នោតឲ្យទទួលខុសត្រូវតួនាទីរបស់ខ្លួន ។ គាត់មិនមែនជាស្តេច ហើយក៏មិនមែនជាអាទិទេពអ្វីនោះដែរ ។ គាត់រិតតែមិនមែនជាគ្រូពេទ្យទេវតា ដែលចេះព្យាបាលគ្រប់រឿងនោះដែរ ។ គាត់គ្រាន់តែជាប្រជាជនធម្មតាដូចយើងដែរ ៕

Comments

Popular posts from this blog

ពេលខ្លះភាពស្ងៀមស្ងាត់គឺជាចម្លើយដ៏ល្អបំផុត

មនុស្សដឹងមិននិយាយ តែគេគិតពីអ្វីដែលគេនឹងនិយាយ!