Posts

Showing posts from September, 2022

ប្រធានាធិបតីក្រជាងគេក្នុងលោក

Image
ប្រធានាធិបតីក្រជាងគេក្នុងលោក ៙ប្រធានាធិបតីក្រជាងគេក្នុងលោក ជូនទស្សនៈ ៩ ឃ្លាដល់មនុស្ស មើលហើយបង្កប់នូវសារៈប្រយោជន៍ និងតម្លៃអប់រំដល់ការរស់នៅ អ្នកណាៗក៏ដឹងដែរថា ប្រធានាធិបតីប្រទេស (Uruguay) លោក Jose Mujica គឺជាមេដឹកនាំប្រទេសដែលក្រីក្របំផុតលើពិភពលោក ដោយលោកបានកាន់អំណាចចាប់ពីឆ្នាំ ២០១០ ដល់ ២០១៥។ នៅក្នុងពេលដែលលោកកំពុងតែកាន់អំណាច លោកត្រូវបានគេដឹងថាលោកជាប្រធានាធិបតីមួយរូប ដែលមិនលោភលន់ និងមានការលះបង់ខ្ពស់ជូនប្រទេសជាតិ ។ សូម្បីតែពេលកាន់តំណែងលោកបែរជាប្រើជីវិតរស់នៅយ៉ាងសាមញ្ញបំផុតមានត្រឹមផ្ទះតូចមួយ មានឡានកញ្ចាស់មួយគ្រឿង និងមានឆ្កែ ៣ ក្បាលប៉ុណ្ណោះ ។ ក្រោយពីការកាន់តំណែង លោកប្រធានាធិបតីរូបនេះថែមទាំងបានបន្សល់នូវពាក្យពេចន៍មានន័យ ថ្លៃជាងមាសជាច្រើនដូចជា៖ អ្នកក្រពិតប្រាកដ មិនមែនជាអ្នកដែលមានទ្រព្យសម្បត្តិតិចតួចនោះទេ ប៉ុន្តែជាអ្នកដែលចង់មានចង់បានខ្លាំងទេតើ។ គេហៅខ្ញុំថា «ប្រធានាធិបតីក្រជាងគេ» ក្នុងលោក ប៉ុន្តែខ្ញុំមិនដែលមានអារម្មណ៍ថាខ្លួនខ្ញុំក្រនោះឡើយ ។ អ្នកដែលក្រីក្របំផុត មានតែអ្នកដែលធ្វើការ ហើយព្យាយាមធ្វើជីវិតខ្លួនឲ្យរស់នៅក្នុងភាពមានបាន ហើយបន្តចង់បានកាន់តែច្រើនថែមទៀត ។ សម្រាប់ខ្ញុំ អ្នកក្រមានន័យថា ៖ អ្

តើ James Webb គឺជាអ្វី?

Image
តើ James Webb គឺជាអ្វី? James Webb គឺជាតេឡេស្កុបអវកាសមួយដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីចាប់យករូបភាព ក៏ដូចជាទិន្នន័យផ្សេងៗក្រោមទម្រង់ជាសម្លេង រលកកម្តៅ និងរូបភាពជាដើម ព្រមទាំងប្រើដើម្បីជំនួសតេឡេស្កុបអវកាស Hubble ផងដែរ ។ តេឡេស្កុបអវកាស James Webb បច្ចុប្បន្ននេះមានតំណែងជាតេឡេស្កុបអវកាសធំជាងគេបង្អស់របស់អង្គការណាសា (NASA) ដោយយោងទៅតាមគេហទំព័រព័ត៌មាន BBC គឺចំណាយពេលរហូតទៅដល់ ៣០ឆ្នាំ និងទឹកប្រាក់សរុបប្រមាណ ១០ពាន់លានដុល្លាសហរដ្ឋអាមេរិក ដើម្បីឱ្យសមិទ្ធផលដ៏អស្ចារ្យមួយនេះលេចចេញជារូបរាង ។ មួយវិញទៀត ការលេចចេញនូវវត្តមាននេះឡើងក៏ដោយសារតែ ហេតុផលជុំវិញកង្វះខាត ក៏ដូចជាកំហុសឆ្គងបច្ចេកទេសផ្សេងៗរបស់តេឡេស្កុបអវកាស Hubble ដែលជម្រុញឱ្យគម្រោងនេះកើតមានឡើង ប្រៀបដូចជាការបំពេញបន្ថែមនូវរាល់ចំណុចខ្វះខាតរបស់ Hubble ហើយរយៈពេល៣០ឆ្នាំនៃការបង្កើត James Webb Telescope មួយនេះ សុទ្ធសឹងតែត្រូវបានបំពាក់នូវបច្ចេកវិទ្យាថ្មីៗ និងកែខៃបច្ចេកទេសផ្សេងៗជានិច្ច ។ ទាក់ទងទៅនឹងឈ្មោះរបស់យានយន្ដុបករណ៍អវកាសមួយនេះ វាត្រូវបានប្រសិទ្ធនាមឡើងដោយយកទៅតាមឈ្មោះរបស់លោក James Edwin Webb ដែលជាអ្នកគ្រប់គ្រងអង្គការណាសាកាលពីឆ្នាំ១៩៦

ពេលខ្លះភាពស្ងៀមស្ងាត់គឺជាចម្លើយដ៏ល្អបំផុត

Image
ពេលខ្លះភាពស្ងៀមស្ងាត់គឺជាចម្លើយដ៏ល្អបំផុត ថ្មីៗនេះខ្ញុំបានឃើញគំនិតមួយដែលធ្វើអោយខ្ញុំចាប់អារម្មណ៍ជាខ្លាំង ជាពិសេសនៅក្នុងពិភពនៃការទំនាក់ទំនងនាពេលបច្ចុប្បន្ននេះ ដែលមានមនុស្សជាច្រើនសរសេរ កត់ត្រា បង្ហោះ ផ្ញើរមតិយោបល់ ឬតាមរបៀបផ្សេងទៀតចែករំលែកមតិជាច្រើន និង ទស្សនៈប្រចាំថ្ងៃ។ ហើយខ្ញុំក៏បានយល់ថា ប្រសិនបើយើងខំប្រកែក ឬ ឈ្លោះជាមួយបុគ្គលណាម្នាក់ដែលមិនមានគំនិតចាស់ទុំគ្រប់គ្រាន់ដើម្បីយល់ពីគំនិតនៃទស្សនៈផ្សេងគ្នា (concept of different perspectives) នោះវានឹងគ្មានន័យអ្វីទេ ។ ប៉ុន្តែក្នុងកាលៈទេសៈ ឬ ស្ថានភាពមួយចំនួន ការដែលរក្សាភាពស្ងៀមស្ងាត់ និង មិនតបតទៅវិញ គឺជាការឆ្លើយតបមួយដ៏ល្អប្រសើរ ការនិយាយតិច និងស្តាប់ច្រើន មានអត្ថប្រយោជន៍ជាច្រើន ដោយ " បិទមាត់របស់អ្នក " អ្នកប្រហែលជាអាចការពារខ្លួនអ្នកឱ្យរួចផុតពីបញ្ហាផងដែរ ស្ថានភាពជាច្រើនអាចនឹងត្រូវបានបដិសេធ ប្រសិនបើមានតែរឿងមួយចំនួនត្រូវបាននិយាយ។ ដូចមានពាក្យមួយឃ្លាបានលើកឡើងថា " If you don’t say anything, you won’t be called on to repeat it. "